នៅថ្ងៃពុធ ទី២២ ខែមិថុនា មហាសេដ្ឋីកាស៊ីណូរបស់ស្រីលង្កា លោក Dhammika Perera អាយុ ៥៤ឆ្នាំ បានចូលមកគ្រងតំណែងសភាក្នុងអាណត្តិថ្មី ជំនួសកន្លែងរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Basil Rajapaksa ប្អូនប្រុសពៅរបស់ប្រធានាធិបតី Gotabaya Rajapaksa ដើម្បីស្តារសេដ្ឋកិច្ចដ៏ខ្ទេចខ្ទាំរបស់ប្រទេសកោះមួយនេះ ដោយបានធ្វើការជាមួយនាយករដ្ឋមន្ត្រីដែលធ្លាប់ចោទប្រកាន់លោកពីបទពុករលួយ។

មហាសេដ្ឋីកាស៊ីណូ Dhammika Perera ធ្លាប់ទទួលរងការរិះគន់តិះដៀលពីសំណាក់នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថាជាអ្នកជំនួញម្នាក់ក្នុងចំណោម ៤នាក់ ដែលពុករលួយបំផុតក្នុងប្រទេស។ ចុងក្រោយ នៅថ្ងៃពុធ ទី២២ ខែឧសភា អ្នកទាំងពីរក៏បានចាប់ដៃស្វាគមន៍គ្នាជាថ្មី នៅបន្ទាប់ពីពេលដែលលោក Perera បានស្បថចូលសភានៅចំពោះមុខប្រធានសភា។

មហាសេដ្ឋីកាស៊ីណូរូបនេះ ក៏បានសន្យាដែរថា លោកនឹងរកដំណោះស្រាយ បញ្ហាកង្វះរូបិយបណ្ណអន្តរជាតិក្នុងប្រទេសស្រីលង្កា ដោយលោកក៏នឹងរៀបចំផែនការក្នុងការបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់(GDP Per Capita) ក្នុងប្រទេសស្រីលង្កាឱ្យបានច្រើនជាង ៣ដង ឬប្រមាណជា ១២,០០០ ដុល្លារអាម៉េរិក ជាតួលេខមួយដែលខ្ពស់ជាងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងប្រទេសចិនទៅទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ