រុស្ស៊ី៖ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សម្នារត់ចេញពីឆ្នេរមួយ ខណៈដែលអណ្តាតភ្លើង និងបង្គោលផ្សែងបានហុយចេញពីទីតាំងជាច្រើនក្នុងហេតុការណ៍ផ្ទុះនេះបានសម្លាប់មនុស្សម្នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Crimea Today News នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២២។

បើតាសាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា មានភ្លើងឆេះនៅកន្លែងផ្ទះ និងមានខូចខាតផ្ទះនៅក្បែរនោះ។

នាយកដ្ឋានសុខាភិបាលនៅ Crimea បាននិយាយថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់របួសមធ្យម និងប្រាំនាក់ទៀតរងរបួសស្រាល។ដោយែឡទីក្រុងមូស្គូបាននិយាយថា ការផ្ទុះនេះគឺជាការបំផ្ទុះនៃគ្រាប់រំសេវដែលរក្សាទុក ហើយមិនបណ្តាលមកពីការវាយប្រហារនោះទេ។ទោះជាយ៉ាងនេះក្តី មានការលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សា យសង្គម របស់អ៊ុយក្រែនថា មូលដ្ឋាននេះត្រូវបានវាយប្រហារដោយមីស៊ី លរយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីអ៊ុយក្រែន។ 

សូមបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក រុស្ស៊ីបានរាយការណ៍ថាមានភ្លើងឆេះ និងការផ្ទុះជាច្រើនកន្លែងនៅឃ្លាំងផ្ទុកអាវុធនៅលើទឹកដីរបស់ខ្លួន ក្បែរព្រំដែនអ៊ុយក្រែន ដោយបានស្តីបន្ទោស លើការវាយប្រហាររបស់អ៊ុយក្រែន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ