យ៉ាងហោចណាស់មនុស្ស៦នាក់ស្លាប់ និង៤២នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំកាល ពីចុង សប្តាហ៍នៅទូទាំងសហរដ្ឋអាមេរិក
អាមេរិក៖កន្លែងសាច់អាំងជាលក្ខណៈគ្រួសារ ការជួបជុំគ្នានៅសួនកម្សាន្ត និងក្លឹបរាត្រីមួយស្ថិតក្នុងចំណោមកន្លែងដែលមានករណីបាញ់ប្រហារដ៏ធំចំនួនប្រាំបួន ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសដែលកើតឡើង ជាប់ៗគ្នា ។ យ៉ាងហោចណាស់ការបាញ់ប្រហារនៅទូទាំងប្រទេសបានសម្លាប់មនុស្ស ១០ នាក់ និងរបួស ៤២ នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
យោងតាមគេហទំព័រ Gun Violence Archive ដែលជាគេហទំព័រតាមដានការបាញ់ប្រហារនៅទូទាំងប្រទេស បានឱ្យដឹងថា ការបាញ់ប្រហារនៅចុងសប្តាហ៍នេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ និង ៤២ នាក់បានរងរបួសនៅក្នុងទីក្រុងចំនួន ៩ ។ គេហទំព័រនេះកំណត់ការបាញ់ប្រហារដ៏ធំមួយនេះបានឱ្យដឹងថាជាឧប្បត្តិហេតុទាំងនេះជាប់ពាក់ព័ន្ធជនសង្ស័យច្រើន ដែលកំពុងត្រូវបានចាប់ខ្លួន និងតាមដាន។
គួររំលឹកថា ការស្លាប់ចុងសប្តាហ៍បានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារដ៏ធំនៅថ្ងៃទី ១៤ ខែឧសភានៅឯផ្សារទំនើប Buffalo ទីក្រុងញូវយ៉កដែលបានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់និង ៣ នាក់រងរបួស ហើយការសម្លាប់រង្គាលនៅថ្ងៃទី ២៤ ខែឧសភានៅសាលាបឋមសិក្សា Robb ក្នុង Uvalde រដ្ឋតិចសាស់ដែលបានធ្វើឱ្យសិស្ស ១៩ នាក់និង គ្រូបង្រៀន២នាក់បានស្លាប់។ ហើយគិតត្រឹមថ្ងៃច័ន្ទនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន២៧៧ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង