អ៊ុយក្រែន៖ កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារទីក្រុង Vinnytsia ភាគកណ្តាលអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ រួមទាំងកុមារ ៣នាក់ផងដែរ មនុស្សជិត៤០នាក់បានបាត់ខ្លួនហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែធ្វើការស្វែងរក នៅក្នុងអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅថាជា "អំពើភេរវកម្មបើកចំហ" ។ការវាយប្រហារពេលថ្ងៃត្រង់កាលចម្ងាយពីទីក្រុងមួយរយគីឡូម៉ែត្រពីសមរភូមិជួរមុខ និងឆ្ងាយពីការឈ្លានពានរបស់ទាហានរុស្ស៊ីបានកើតឡើងនៅពេលដែលមន្ត្រីសហភាពអឺរ៉ុបបានកោះប្រជុំនៅទីក្រុងឡាអេ ដើម្បីពិភាក្សាអំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោក “រន្ធត់ចិត្ត” ចំពោះការវាយប្រហារលើជនស៊ីវិលនៅក្នុងទីក្រុង ខណៈដែលសហភាពអឺរ៉ុបបានថ្កោលទោសការវាយប្រហារដោយមីស៊ីលរុស្ស៊ីថាជា “ភាពសាហាវឃោរឃៅ”។ ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនេះ។

លោក Zelenskyy បាន ជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បើក "សា លាក្តីពិសេស" មួយចំពោះការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការសម្លាប់ជនស៊ីវិល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ