អាមេរិក៖សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាបន្ថែមប្រហែល ៨00 លានដុល្លារដល់អ៊ុយក្រែន ហើយអាចប្រកាសផែនការនេះឱ្យបានឆាប់នៅថ្ងៃសុក្រនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ប្រភពបានប្រាប់រ៉យទ័រថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងអនុញ្ញាតជំនួយ លើការផ្ទេរអាវុធលើសពីស្តុករបស់សហរដ្ឋអាមេរិក។ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ នៅក្នុងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហៅថាការឈ្លានពាននេះជា "ប្រតិបត្តិការយោ ធាពិសេស" ជម្លោះនេះបានបណ្តាលឱ្យរុស្ស៊ីព្យាយាកម្ទេចភាគខាងកើត និងខាងត្បូងនៃអ៊ុយក្រែន។

ទីវ៉ាស៊ីនតោនបានបញ្ជូនជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយមានសព្វាវុធរួមទាំងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ ប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះ Javelin គ្រឿងផ្ទុះ និងឧបករណ៍កម្ទេចជាច្រើនទៀត។

បើតាមទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ ក្នុងការផ្តល់ជំនួយនេះ អាមេរិកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលអាចត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ចុងក្រោយបង្អស់នោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ