ប្រធានាធិបតីស្រីលង្កា និងភរិយាមានគម្រោងភៀសខ្លួនទៅកាន់ទីក្រុងឌូបៃដើម្បីគេចផុតពីការឃុំខ្លួន មុនការប្រកាសលាលែងចេញពីដំណែងជាផ្លូវការ
ស្រីលង្កា៖ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានជាប់គាំងនៅក្នុងប្រទេសក្រោយប្រឈមមុខយ៉ាងអាម៉ាស់ជាមួយនឹងបុគ្គលិកអន្តោប្រវេសន៍ព្រលានយន្តហោះដែលរារាំងលោកមិនឱ្យភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានSouthAsia នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
លោក Gotabaya Rajapaksa បានសន្យាថានឹងលាលែងពីតំណែងនៅថ្ងៃពុធ និងជម្រះផ្លូវសម្រាប់ "ការផ្លាស់ប្តូរអំណាចដោយសន្តិភាព" បន្ទាប់ពីមានការតវ៉ាដ៏ធំមួយប្រឆាំងនឹងគាត់ជុំវិញវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមករបស់ប្រទេស។ក្នុងនាមជាប្រធានាធិបតី លោក Rajapaksa ត្រូវបានគេជឿថាចង់ទៅក្រៅប្រទេស មុនពេលចុះចេញពីតំណែង ដើម្បីជៀសវាងផុតពីការឃុំខ្លួន។
ប៉ុន្តែមន្រ្តីអន្តោប្រវេសន៍បដិសេធមិនទៅបន្ទប់ VIP ដើម្បីបិទលិខិតឆ្លងដែនរបស់គាត់ ខណៈគាត់ទទូចថាគាត់នឹងមិនឆ្លងកាត់កន្លែងសាធារណៈដោយភ័យខ្លាចការសងសឹកពីអ្នកប្រើប្រាស់ព្រលានយន្តហោះផ្សេងទៀត។
លោកប្រធានាធិបតី និងភរិយាបានចំណាយពេលមួយយប់ដើម្បីស្នាក់នៅក្បែង អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ គម្រោងធ្វើដំណោះរនេះ ត្រូវខកខានជើងហោះហើរចំនួនបួនដែលអាច ពួកគេទៅកាន់ប្រទេសអារ៉ាប់រួម។
សូមបញ្ជាក់ថាមេដឹកនាំវ័យ ៧៣ឆ្នាំរូបនេះបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់ក្នុងទីក្រុង Colombo មុនពេលដែលបាតុកររាប់ម៉ឺននាក់បានវាយលុកវាកាលពីថ្ងៃសៅរ៍ ហើយចង់ធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ៕SP