ឯកឧត្តម ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានធ្វើការសំណូមពរលើការដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងយានយន្តកែច្នៃ៤ចំណុចសំខាន់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលពីការប្រើប្រាស់យានយន្តកកែច្នៃ ។ការសំណូមពរនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំណូមពរចំនួន៤ ចំនុច ដើម្បីកាត់បន្ថយ និង ដោះស្រាយ បញ្ហាប្រឈមនានាដែលកើតឡើងដោយសារការប្រើប្រាស់យានយន្តកែច្នៃ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ និងពិចារណា មានដូចខាងក្រោម៖

ទី១-ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាពិនិត្យ លទ្ធភាពគ្រប់គ្រងយានដ្ឋានកែច្នៃនៅតាមបណ្តារាជធានី-ខេត្ត និងគួរតែមានការបេ្តជ្ញាចិត្តបញ្ចប់យានដ្ឋានកែច្នៃនៅក្នុងប្រទេស 

ទី២-ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន គួរគ្រប់គ្រងយាន្តយន្តកែច្នៃឱ្យបានកាត់តែល្អបន្ថែមទៀតទាំងចំនួន បច្ចេកទេស និងអ្នកប្រើប្រាស់ តាមរយៈមន្ត្រីជំនាញ តាមរយៈមន្ទីរសាធារណការ និងអង្គភាពាក់ព័ន្ធតាមរាជធានី-ខេត្ត

ទី៣-សូមឱ្យមានការរៀបចំផ្តល់ផ្លាកលេខបណ្តោះអាសន្ន ដល់ម្ចាស់យានយន្តកែច្នៃ ដោយការផ្តល់ស្លាកលេខនេះដែរ គួរអនុញ្ញាតឱ្យថ្នាក់មូលដ្ឋានភូមិ ឃុំជាអ្នកផ្តល់ឱ្យ ដើម្បីបង្កើនភាពច្បាស់លាស់ និងងាយស្រួល

ទី៤-ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យ និងពិចារណាពីការកំណត់ភូមិសាស្ត្រក្នុងការធ្វើដំណើរ ដោយអនុញ្ញាតឱ្យយានយន្តកែច្នៃនេះ ធ្វើចរាចរណ៍តាមផ្លូវជាតិ ឬភូមិ ឃុំ  ស្រុក ខេត្ត ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានសំណូមពរលើចំនុច២បន្ថែមទៀត ដោយទី១ សំណូមពរដល់អភិបាលរាជធានី-ខេត្ត មេត្តាដឹកនាំពិនិត្យឱ្យបានម៉ត់ចត់លើកម្លាំងអនុវត្តច្បាប់ ដើម្បីប្រមូលផ្តុំទៅលើការរឹតបន្តឹងច្បាប់ចរាចរណ៍ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសំណូមពរទី២ គឺសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយ បង្កើនការផ្តល់សម្ភារៈ និងមធ្យោបាយ សម្រាប់កិច្ចការរបស់ កងកម្លាំងនគរបាល ដែលចុះអនុវត្តច្បាប់ផងដែរ។

ជាការឆ្លើយតមទៅនឹងសំណូមពរនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការឯកភាពចំពោះសំណើរ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយក្រសួងសាធារណការ បេ្តជ្ញានឹងបិទកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដោយឡែកកាផ្តល់ស្លាកលេខបណ្តោះអាសន្ន ទៅដល់ម្ចាស់យានយន្តកែច្នៃ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធ្វើការពិនិត្យព្រមទាំង សិក្សាបន្ថែមទៅលើសំណូមពរនេះ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ