ភរិយាលោកប្រធានាធិបតី Volodymyr Zelenskyy ទទួលស្វាគមន៍លោកស្រី Olena Volodymyrivna Zelenska ភរិយាប្រធានាធីបតីតួកគី
អ៊ុយក្រែន៖ វ័យ៤៤ឆ្នាំត្រូវបានទទួលការស្វាមន៍យ៉ាងកក់ក្តៅពីសំណាក់ស្រ្តីទីមួយតួកគី គឺលោកស្រី Emine Erdogan នៅទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើតាមការចេញផ្សាយដោយផេកផ្លូវការរបស់លោកប្រធានាធិបតីតួកគីបានបង្ហាញស្រ្តី ជាភរិយាថ្នាក់ដឹកនាំកំពូលទាំងពីរបានដើរបណ្តើរជជែកការងារគ្នាបណ្តើរជុំវិញគេហដ្ឋានប្រធានាធិបតី ខណៈដែលលោកស្រី Emine Erdogan បានបង្ហាញពីបំណងប្រាថ្នាចង់ជួបជាមួយលោកស្រី Zelenska ម្តងទៀតនៅក្នុង “ទិវាដ៏រីករាយណាមួយ” ។
លោកស្រីទីមួយ Erdogan របស់ប្រទេសតួកគីបានប្រកាសពីដំណើរទស្សនកិច្ចនេះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រីដោយសរសេរថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលមិត្តដ៏ល្អ និងជាទីស្រឡាញ់របស់ខ្ញុំគឺលោកស្រី Olena Zelenska ដែលជាឧត្តម ភរិយាលោកប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល! ។
លោកស្រីបន្តថា “ខ្ញុំជឿថា យើងទាំងពីរនឹងធ្វើការរួមគ្នាដើម្បីព្យាបាលរបួសរបស់ប្រជាជនអ៊ុយក្រែន ជាពិសេសគឺស្ត្រីនិងកុមារអ៊ុយក្រែនដែលរងគ្រោះដោយសង្រ្គាមនាពេលកន្លងមក”៕