ក្រសួងការពារជាតិរុស្ស៊ី៖ កប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែនត្រូវបានចាត់ទុកថា ជាផ្នែកនៃការចូលរួមសង្រ្គាម
រុស្ស៊ី៖ រុស្ស៊ីបានព្រមានថា កប៉ាល់ដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ខណៈ ដែលទីក្រុង Kyiv បាននិយាយថា ខ្លួននឹងបង្កើតផ្លូវដឹកជញ្ជូនបណ្តោះអាសន្ន ដើម្បីបន្តការនាំចេញ គ្រាប់ ធញ្ញជាតិ បន្ទាប់ពីទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យ ដឹ កជញ្ជូនស្បៀងអាហារពីកំពង់ផែអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំង អស់ដែ លធ្វើ ដំ ណើ រទៅកាន់អ៊ុយក្រែន ដើម្បីអាចផ្ទុកទំនិញយោធាក្នុងនាមទីក្រុងគៀវ ហើយ "ប្រទេសដែលមា នទង់ជា តិនៃនាវាទាំងនោះនឹងត្រូវបានចាត់ទុកថាជាភាគីនៃជម្លោះអ៊ុយក្រែន" ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ក្រសួងការពារជាតិបាននិយាយថា ខ្លួន នឹងអនុវត្តគោលជំហរថ្មីរបស់ខ្លួនចំពោះនាវានៅក្នុងសមុទ្រខ្មៅដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រម៉ោងនៅទីក្រុងម៉ូស្គូ (21:00 GMT ថ្ងៃពុធ) ។
ក្រសួងបាននិយាយថា ប្រទេសរុស្ស៊ីក៏បានប្រកាសថាផ្នែកភាគអាគ្នេយ៍ និងភាគពាយ័ព្យនៃដែនទឹកអន្តរជាតិនៃសមុទ្រខ្មៅ គឺមិនមានសុវត្ថិភាព សម្រាប់ការធ្វើនាវាចរណ៍ ដោយមិនបាន ផ្តល់ព័ ត៌មាន លម្អិតអំពីផ្នែកនៃសមុទ្រដែលនឹងរងផលប៉ះពាល់នោះទេ៕