ភ្នំពេញ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់ មីនកម្ពុជា(CMAC)បានគូសបញ្ជាក់ថា សុនខខែ្មរ សុនខខែ្មរអាចហិតរកអ្នកជំងឺកូវីដ១៩ បានរហ័ស ត្រឹម១០-១៥វិនាទី អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រើនការគូសបញ្ជាក់នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវកា ររបស់លោកកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ក្នុងការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជំងឺវីរុសកូវីដ១៩ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាព កម្ចាត់មីនខេត្ត កំពង់ឆ្នាំង លោក ហេង រតនា បានមានប្រសាសន៍ថា “យើងខ្ញុំអាចវាយតម្លៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជំងឺកូវីដ១៩ បានដោយជោគជ័យក្នុងជំហានដ៏សំខាន់នេះ”។ លោកបានបន្ដថា ការហ្វឹកហ្វឺនបន្ត នឹងអនុវត្តន៍ក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែម ទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

មសុនខខែ្មរអាចហិតអ្នកជំងឺកូវីដ១៩ បាន និងអាចហិតក្នុងចម្ងាយសុវត្ថិភាពផងដែរ។ សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជំងឺកូវីដ១៩ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ។ លោក បានបន្ដទៀតថា ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល។

ជាមួយគ្នានេះដែរ លោក បានបន្ថែមថា “នេះពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត”។លោក ក៏បានអរគុណដល់មន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹងចំពោះការ ស្រាវជ្រាវនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ