ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នចំពោះ អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ ការដាក់ចេញនូវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្តទៀតនៅរាជធានីភ្នំពេញនេះ ដោយគិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ក្នុងនោះ ចំពោះសកម្មភាពប្រមូលផ្តុំមនុស្សចាប់ពី៥០នាក់ឡើងទៅក៏ត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយដែលអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច។ 

គួរជម្រាបថា ចំពោះសកម្មភាព ការងារ និងអាជីវកម្ម ដែលមិនបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញដូចបានរៀបរាប់ខាងលើ តម្រូវឱ្យម្ចាស់អាជីវិកម្មចាត់តាំងបុគ្គលិកដើម្បីពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅច្រកចេញ-ចូល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ