ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់ ឈ្មោះ ពៅ សំអឿន មុខរបរ ទិញលក់រថយន្ត ឈ្មោះ ភ័ណ្ឌ ផល្លា មុខរបរ ជាងមេការនិច ឈ្មោះ ឡុង ស៊ុនសានិត ហៅ វណ្ណ  ឈ្មោះ សឿន រ៉ាវី ហៅ ពេជ្រ មុខរបរ ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ។ 

វត្ថុតាងចាប់យក រថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ បៃតងចាស់០១គ្រឿង, ប័ណ្ណសម្គាល់យានយន្តផ្លាកលេខ ភ្នំពេញ២B ៨៦៧៨ ចំនួន០១សន្លឹក ផ្លាកលេខរថយន្ត ភ្នំពេញ២BL០៩៨០ ចំនួន០២ផ្ទាំង, រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ ២BL០៩៨០ ចំនួន០១គ្រឿង។

ក្នុងនោះវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេស រថយន្តពាក់ផ្លាកលេខភ្នំពេញ ២BL០៩៨០ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២២ ចំនួន០១សន្លឹក, លតាបត្ររថយន្តទេសចរណ៍លេខMC១០១៤៧៨៣៣ ចំនួន០១សន្លឹក,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខ ភ្នំពេញ២B៨៦៧៨ ម្ចាស់កម្មសិទ្ធឈ្មោះ ភ័ណ្ឌ ផល្លា ចំនួន០១សន្លឹក, រថយន្តចំនួន០១គ្រឿងម៉ាកTOYOTAព្រូស ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ២BI២៥៤៤, លេខ២AW-៣៩១៩PP ចំនួន០១សន្លឹក, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផ្លាកលេខ ភ្នំពេញ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្លាកលេខ ២BB-២២៧៥PP ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២២។

ព្រមទាំងរថយន្តពាក់ផ្លាកលេខ ភ្នំពេញ ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២១ រថយន្តពាក់ផ្លាកលេខ ភ្នំពេញ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២២ រថយន្តពាក់ផ្លាកលេខភ្នំពេញ២BJ-៧៥៩៥ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសំរាប់រថយន្ត) ឆ្នាំ២០២២ រថយន្តពាក់ផ្លាកលេខ ភ្នំពេញ២BJ-៧៥៩៧ ចំនួន០១សន្លឹក និវត្ថុតាងជាច្រើនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ