(មានវីដេអូ)៖ កាំភ្លើងខ្លី ដែលមានឈ្មោះដើមថា (Pistol) ឥលូវក្លាយជាពេជ្ឈឃាដពេញនិយមនៅក្នុងរដ្ឋកាលចុងក្រោយនេះ! តើPistol មានប្រវត្តិយ៉ាងដូចម្តេច ?
បច្ចុប្បន្នកាំភ្លើងខ្លី ដែលពីដើមឡើយ មានឈ្មោះថា Pistol កំពុងពេញនិយមយ៉ាងខ្លាំង នៅបណ្តាលប្រទេសធំៗមួយចំនួននៅលើពិភពលោក ដែលប្រទេសទាំងអស់នោះ អាចឱ្យពលរដ្ឋរបស់ខ្លួនមានសិទ្ធប្រើប្រាស់អាវុធ។ សម្រាប់ប្រទេសខ្លះទៀត ក៍ពេញនិយមខ្លាំងណាស់ដែរ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់បាននោះទេ គឺអាស្រ័យទៅលើច្បាប់ ឬបុគ្គលដែលស្ថិតក្រោមអង្គភាពមានសិទ្ធប្រើប្រាស់អាវុធ។
កាំភ្លើងខ្លីត្រូវបានក្រុមហ៊ុនល្បីឈ្មោះៗនានា ផលិតនិងរចនាឡើងក្នងទម្រង់ខុសៗពីគ្នា ដើម្បីបំពេញ តម្រូវតាមចិត្តអ្នកប្រើប្រាស់។ កាំភ្លើងខ្លីបច្ចុប្បន្ន ត្រូវបានគេដឹងថា ខ្លះមានតម្លៃរហូតដល់រាប់មឺុនដុល្លារ និងខ្លះទៀតមានតម្លៃរាបពាន់ដុល្លារ ក្នុងមួយដើមៗ ហើយក៍មានតម្លៃខ្ទង់រយដុល្លារផងដែរ។ តម្លៃថ្លៃឬថោក គឺអាស្រ័យទៅលើការផលិតនិងរចនាឡើងទៅតាមប្រភេទ និងម៉ាកកាំភ្លើងនីមួយៗ រួមទាំងភាពមាំ ធន របស់កាំភ្លើង ពិសេសគឺការគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ ។ បើយោងតាម គេហទំព័រក្នុងស្រុកមួយរបស់អាមេរិកឈ្មោះថា PT Pistol បានបង្ហាញរបាយការណ៍សង្ខេបខ្លីរបស់ខ្លួនថា មួយរយៈពេលចុងក្រោយនេះ ពិសេសគឺនៅពេលសហរដ្ឋអាមេរិកំពុងជួបចលាចលក្នុងរឿងនយោបាយ ពលរដ្ឋអាមេរិកបាននាំគ្នាសម្រុកទិញអាវុធយ៉ាងច្រើនដើម្បីការពារខ្លួន ក្នុងនោះគឺកាំភ្លើងខ្លី គឺលក់ដាច់ជាងគេបំផុត។របាយការណ៍ក៍បានបង្ហាញផងដែរថា កាំភ្លើងខ្លីដែលផលិតឡើងដោយក្រុមហ៊ុនធំល្បីឈ្មោះចំនួន៣ មាននៅសហរដ្ឋអាមេរិក អាឡឺម៉ង និងរុស្សី ត្រូវបានលក់ដាច់ និងពេញនិយមបំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។
តទៅនេះ យើងនឹងបង្ហាញពីប្រវត្តិមួយចំនួនទាក់ទងប្រវត្តិរបស់របស់កាំភ្លើងខ្លី ដែលមានឈ្មោះដើមថា Pistol ។កាំភ្លើងមានច្រើនប្រភេទណាស់ ហើយក៏មានប្រវត្តិផ្សេងៗពីគ្នាផងដែរ។ ពីសម័យបុរាណ កាំភ្លើងត្រូវបានបង្កើតឡើងមានរូបរាងធំ (កាំភ្លើងធំ)។ក្រោយមកឆ្លងកាត់ពីមួយសម័យកាល ទៅមួយសម័យកាល កាំភ្លើងបានបំប្លែងរូបរាងមកតូចឡើងៗ ដើម្បីងាយស្រួលក្នុងការឲ្យមនុស្សម្នាក់ៗ កាន់ប្រើប្រាស់ ឬបាញ់តបទល់សត្រូវ។ កាំភ្លើងខ្លីដំបូង មានឈ្មោះថា Pistol ដែលត្រូវផលិតឡើងដំបូង នាសតវត្សរិ៍ទី១៦ ហើយមានប្រភពចេញមកពីតំបន់អឺរ៉ុប។ ពោលឲ្យចំ កាំភ្លើងខ្លីប្រភេទ នេះលេចរូបរាងដំបូងនៅក្នុងប្រទេសបារាំង កំឡុងឆ្នាំ១៥៥០ ប៉ុន្តែដ្បិតបារាំងជាអ្នកផលិតមែនពិត តែលក្ខណៈសម្បត្តិនៃកាំភ្លើងខ្លី គឺត្រូវបានអ្នកជំនាញរកឃើញមកពីអាល្លឺម៉ង់ តាំងពីកំឡុងឆ្នាំ១៤៧៥ មកម្ល៉េះ។ខណៈឯពាក្យថា Pistol នេះគឺកើតចេញមកពីភាសាក្រិកមានន័យថា ជាបំពង់សម្រាប់ ផ្ទុករំសេវ ដើម្បីបាញ់ចេញមកក្រៅ។ ការផលិតកាំភ្លើងខ្លីនេះ គឺក្នុងគោលបំណងចង់ឲ្យមានអាវុធបាញ់ ដោយអាចប្រើប្រាស់ដៃតែម្ខាងរបស់មនុស្ស ។ តែកាំភ្លើងខ្លី នាសម័យកាលនោះ គឺមានសភាពវែង និងមានលទ្ធភាពបាញ់ចេញបានតែម្តង១គ្រាប់ៗ តែប៉ុណ្ណោះ។
ក្រោយការវិវត្ត និងកែច្នៃច្រើនឆ្នាំ រហូតមកដល់កំឡុងសតវត្សរិ៍ទី១៩ ទើបកាំភ្លើងខ្លី ត្រូវបានកែច្នៃជាលក្ខណៈដាក់បង់គ្រាប់ ហើយបាញ់បានច្រើនគ្រាប់ ដោយពុំចាំបាច់រងចាំដាក់គ្រាប់ជាមុនសិន។ បន្ថែមពីនេះ នៅដើមសតវត្សរិ៍ទី១៩ដដែល អ្នកជំនាញផលិតកាំភ្លើងជនជាតិស្កុនឡែនឈ្មោះ Alexander John Forsyth បានបង្កើតកាំភ្លើងខ្លីឲ្យមានគន្លឹះ កេះកៃជាមុនទើបអាចបាញ់បាន ដើម្បីការការពារពីការជ្រុលដៃបាញ់ចេញគ្រាប់ផ្តេសផ្តាស់។ រំលឹកឡើងទៅមុននេះបន្តិច កាំភ្លើងខ្លី ចាប់ផ្តើមជ្រាបចូលក្នុងសង្គមមនុស្សកាន់តែខ្លាំង នៅសតវត្សរិ៍ទី១៦ នៅពេលដែលមនុស្សចាប់ផ្តើមប្រើប្រាស់វា ក្នុងវិស័យសង្គ្រាម៕