(បរទេស)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបាលើកឡើងពីកម្រិតឆ្លងរាលដាលខ្ពស់នៃជំងឺ កូវីដ១៩ក្នុងចំណោមនុស្សដែលមិនបានចាក់វ៉ាក់សាំង ដូចនៅប្រទេសកូរ៉េខាងជើង ជាដើម កំពុងបង្កើតហានិភ័យគួរឱ្យព្រួយបារម្ភ អំពីមេរោគបំប្លែងខ្លួនថ្មីៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

នាយកផ្នែកសង្រ្គោះបន្ទាន់របស់ អង្គការសុខភាពពិភពលោក លោក Mike Ryan បានឆ្លើយតបទៅនឹង សំណួរ អំពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង យ៉ាងដូច្នេះថា «ប្រាកដណាស់ថា វាជាការព្រួយបា រម្ភមួយ ប្រសិនបើប្រទេសនានា មិនបានចាត់វិធានការដែលមានស្រាប់ សម្រាប់ការពារការរាលដាលនៃវីរុស»។ 

អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក៏បានបង្ហាញក្តីបារម្ភអំពីការរា លដា  លនៃមេរោគ ក្នុងចំ ណោមប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ហើយមានជំងឺប្រចាំកាយច្រើន។ ទោះយ៉ា ង ណាអង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់កូរ៉េខាងជើង ប៉ុន្តែមិនមានអំណា ចជ្រៀតជ្រៀក ក្នុងប្រទេសអធិបតេយ្យឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ដែលត្រូវបាន ចាត់ទុកជាប្រទេសឯកោ និងជាសមាជិករបស់ អង្គការសុខភាពពិ ភព លោក  មួយ ដែរនោះ ទើបតែបានប្រកាសពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាលើកដំបូង ចំពោះក្តីបារម្ភថា វាអាចនឹងអាចក្លាយជា វិបត្តិធ្ងន់ធ្ងរ ដោយសារតែការខ្វះខាតវ៉ា់ក់សាំង និងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកវេជ្ជសាស្រ្ត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ