ប្រទេសកូរ៉េខាងជើងប្រកាសជាផ្លូវការលើកដំបូង ករណីផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុង ទីក្រុងព្យុងយ៉ាង
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីការផ្ទុះឡើងជាដំបូងរបស់ខ្លួននៃជំងឺកូវីដ១៩ ដោយបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែលមិនមានវ៉ាក់សាំងតែមួយគត់ក្នុងពិភពលោក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបានរកឃើញប្រភេទរងនៃវ៉ារ្យ៉ង់មេរោគ Omicron ដែលអាចចម្លងបានខ្ពស់ BA.2 លើពលរដ្ឋម្នាក់នៅទីក្រុងព្យុងយ៉ាង។
ក្នុងប្រទេសនេះ នៅតំបន់ភាគខាងជើងដែលបានបិទព្រំដែនរបស់ខ្លួនក្នុងខែមករាឆ្នាំ២០២០ គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើផែនដីដែលមិនរាយការណ៍ពីការផ្ទុះឡើងនៃកូវីដ១៩ទោះបីជាអ្នកវិភាគបានសម្តែងការងឿងឆ្ងល់ហេតុអ្វីប្រទេសនេះមិនមានអ្នកឆ្លងខណៈ ប្រទេសនេះមានព្រំដែនមិនជាឆ្ងាយជាមួយប្រទេសចិនផងនោះ។ .
ក្នុងនោះក្រុមអ្នកវិភាគបាននិយាយថា ការទទួលស្គាល់ជាសាធារណៈរបស់ទីក្រុងព្យុងយ៉ាងចំពោះការផ្ទុះឡើងនៃកូវីដ១៩ គឺប្រហែលជាសញ្ញានៃភាពធ្ងន់ធ្ងរនៃស្ថានភាព ប៉ុន្តែមិនមែនជាសញ្ញាដែលបង្ហាញថាមេដឹកនាំគីម ជុងអ៊ុន ស្នើសុំជំនួយពីខាងក្រៅនោះទេ៕SP