មេដឹកនាំកូរ៉េខាងជើង ចូលរួមពិធីបុណ្យសពមន្រ្តីជាន់ខ្ពស់ ស្របពេលមានករណីកូវីដ១៩ឆ្លងដល់ជិត៣លាននាក់
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា លោក អ៊ឹម ជុងអ៊ុន បានចូលរួមពិធីបុណ្យសពសម្រាប់មន្ត្រីកំពូលកូរ៉េខាងជើងម្នាក់ ដោយបានជួយសែងមឈូសខណៈដែលប្រទេសនេះកំពុង ផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្លូវការបាននិយាយថា លោក គីម បានចូលរួមពិធីបុណ្យសពកាលពីថ្ងៃអាទិត្យរបស់លោក Hyon Chol-hae ដែលជាមេទ័ពរបស់កងទ័ពប្រជាជនកូរ៉េជើងជា មេដឹកនាំជាន់ខ្ពស់មួយរូប។KCNA បាននិយាយថា ទាហាន និងប្រជាពលរដ្ឋជាច្រើននាក់បានចេញមកតាមដងផ្លូវ ដើម្បីសម្តែងការរំលែកទុក្ខ នៅពេលដែលមឈូសរបស់ Hyon ត្រូវបានសែងទៅកាន់ទីបញ្ចុះសព។
ដោយឡែកករណីផ្ទុកជំងឺកូវីដរបស់កូរ៉េខាងជើងឆ្លងដល់ ទៅ២ លាននាក់ចំពេលមានការព្រួយបារម្ភ។ចាប់តាំងពីការទទួលស្គាល់ថាមានកូវីដ១៩ក្នុងប្រទេសកាលពីដើមខែនេះ ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ Omicron ធ្វើឱ្យកូរ៉េខាងជើងមានអ្នកគ្រុនក្តៅជារៀងរាល់ថ្ងៃ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបាននិយាយកាលពីថ្ងៃចន្ទថាមនុស្ស ២.៨ លាននាក់បានធ្លាក់ខ្លួនឈឺដោយសារគ្រុនក្តៅមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែមានតែ ៦៨នាក់ប៉ុណ្ណោះដែលបានស្លាប់ចាប់តាំងពីចុងខែមេសា ៕SP