អ៊ុយក្រែន៖ជនភៀសខ្លួនជាង៦លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ នេះបើយោងតាមតួលេខពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

អង្គការសហប្រជាជាតិបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សសរុបចំនួន 6,029,705 នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនត្រឹមថ្ងៃទី ១១ ខែឧសភា។ជនភៀសខ្លួនជាច្រើននាក់បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន មុនពេលបន្តដំណើរទៅមុខទៀត ក្នុងនោះប្រទេសប៉ូឡូញមានប្រជាជនអ៊ុយក្រែនច្រើនជាងគេ។

ជាមួយគ្នានេះដែរ ស្ត្រី និងកុមារមានចំនួន ៩០ភាគរយនៃជនភៀសខ្លួន ខណៈដែលបុរសអ៊ុយក្រែនដែលមានអាយុ ១៨-៦០ មិនអាចចាកចេញពីប្រទេសដោយសារតែមានសិទ្ធិចូលបម្រើយោធា។

សូមបញ្ជាក់ថា គ្រាន់តែនៅក្នុងខែមីនា១ខែមាន ប្រជាជនអ៊ុយក្រែនជិត ៤លាននាក់បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ តួលេខនោះបានធ្លាក់ចុះមកនៅត្រឹមប្រហែល ១,៥ លាននាក់ក្នុងខែមេសា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ