អាមេរិក ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី  Wendy Sherman​នៅថ្ងៃអង្គារនេះ​បាននិយា​យថា​សហ​រដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េ​ខាងជើ​ងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧​ ខែមិថុនា ឆ្នាំ២០២២។

 

លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជា​មួយ​សមភាគី​កូរ៉េខាងត្បូង លោក Cho Hyun-dong ក្នុងទីក្រុងសេអ៊ូល។ ថ្លែងនាឱកាសនោះ លោកស្រី Sherman បា​នគូសបញ្ជាក់ដូច្នេះថា «រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដែលនឹងបំពានលើ ដំណោះស្រាយក្រុមប្រឹក្សា​សន្តិ​សុ​ខអង្គការសហប្រជាជាតិ នឹងត្រូវទទួលការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយខ្ញុំជឿជាក់ថាមិ​នមែនត្រឹម​តែ​កូរ៉េខា​ង​ត្បូ​ង អាមេរិក និងជប៉ុនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលនឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយ៉ាងច្បា​ស់​ៗ»

 

ការកត់សម្គាល់របស់លោកស្រី ធ្វើឡើងបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន​បាញ់មីស៊ី​ល​ពី​ដីទៅដីចំនួន​ប្រាំបីដើមកាលពីថ្ងៃចន្ទ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីជាកា​រ​ឆ្លើយតបទៅនឹងរបាំងការពារមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ