អ៊ុយក្រែន៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបញ្ជូនក្រុមអ្នកជំនាញ "ច្រើនបំផុតមិនធ្លាប់មាន" របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ នេះបើយោងតាមប្រធានរដ្ឋអាជ្ញានៃតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។
លោក Karim Khan បាននិយាយកាលពីថ្ងៃអង្គារថាក្រុមសមាជិកចំនួន ៤២ រួមមានអ្នកស៊ើបអង្កេត អ្នកជំនាញកោសល្យវិច្ច័យ និងបុគ្គលិកគាំទ្រ "ជំរុញការស៊ើបអង្កេតលើឧក្រិដ្ឋកម្ម របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិអ៊ុយក្រែន"។
លោកបានមានប្រសាសន៍ថា ក្រុមការងារនឹងធ្វើឱ្យប្រសើរឡើងនូវការប្រមូលសក្ខីកម្មសាក្សី ការកំណត់អត្តសញ្ញាណសម្ភារៈធ្វើកោសល្យវិច្ច័យដើម្បីពង្រឹងនីតិវិធីទៅតុលាការ។ អ្នកជំនាញត្រូវសម្ភាសសាក្សី ធានា វិភាគភស្តុតាង និងគាំទ្រអ្នកស៊ើបអង្កេតជាតិក្នុងការធានាភស្តុតាង។
លើសពីនេះ ក្រុមការងារក៏ត្រូវធ្វើការរួមគ្នាជាមួយអ្នកជំនាញផ្នែកកោសល្យវិច្ច័យរបស់បារាំងសម្រាប់និងកំពុងឈរជើងក្នុងប្រទេសអ៊ុយក្រែន។ ការងាររបស់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់ជម្លោះត្រូវតែមានការសម្របស ម្រួលប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមព្រះរាជអាជ្ញាដែលបានប្រាប់ទៅដល់ក្រុមអ្នកសារព័ត៌មាន ៕SP