សៀមរាប៖ មន្ត្រីអង្គការហ្វរផរ(Four Paws) បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗកន្លងមកនេះ គេកត់សម្គាល់ឃើញថា ខេត្តសៀមរាប ជាទីតាំងចែកចាយសត្វសុនខ(ឆ្កែ)សម្រាប់អាជីវកម្មអាហារនៅក្នុងប្រទេសកម្ពុជា ខណៈទូទាំងប្រទេសមានការសម្លាប់សត្វ សុនខនេះធ្វើជាអាហារមានចំនួនដល់ទៅបីលានក្បាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងការពិធីប្រកាសអំពីការរៀបចំពិព័រណ៍សត្វសុនខ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នាក្រុងសៀមរាប អ្នកនាង ថន រតនី តំណាងអង្គការហ្វរផរ បានលើកឡើងថា យោងតាមការសិក្សានាពេលកន្លងមក ក្នុងមួយឆ្នាំៗ នៅទូទាំងទ្វីបអាស៊ី មានសត្វឆ្កែ និងឆ្មា ប្រមាណ៣០លានក្បាល ត្រូវបានគេសម្លាប់ដើម្បីយកសាច់ធ្វើជាអាហារ ។ ក្នុងចំណោមនោះ សត្វឆ្កែចំនួនបីលានក្បា លត្រូវបានរកឃើញថា បានសម្លាប់ធ្វើជាម្ហូបនៅក្នុងប្រទេសកម្ពុជាដោយមានខេត្តសៀមរាបប្រភ ពផ្គត់ផ្គង់ដ៏ធំមួយក្នុងការផ្គ ត់ផ្គង់សាច់សត្វ នេះទៅកាន់បណ្តាខេត្តផ្សេងៗ។

តំណាងអង្គការហ្វរផររូបនេះ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៨ អង្គការហ្វរផរ បានសហការជាមួយសមត្ថកិច្ចកម្ពុជា សង្គ្រោះបានសត្វឆ្កែបានជាង១០០ក្បាល ដោយក្នុងនោះសត្វឆ្កែមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ម្ចាស់ថ្មីរបស់វា ដែលមានខ្លះនៅក្នុងប្រទេស ខ្លះនៅសហរដ្ឋអាមេរិក និងខ្លះនៅអឺរ៉ុប ។ អ្នកនាងបន្តថា រហូតមកដល់ពេលនេះ មានតែសត្វឆ្កែចំនួន១៥ក្បាល ប៉ុណ្ណោះដែលនៅមិទាន់មានអ្នកមកសុំទៅចិញ្ចឹម។

សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប បានចេញសេចក្តីជូនដំណឹងមួយស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាដសត្វសុនខ(ឆ្កែ)។ ចំពោះអ្នកដែលល្មើស នឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសយ៉ាងធ្ងន់តាមមាត្រា១១២ ១១៣ និង ១១៥នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលអាចជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ ឬត្រូវផាកពិន័យជាទឹកប្រាក់ប្រមាណ ៥០លានរៀល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ