(ភ្នំពេញ)៖សម្រាប់ជនបរទេសអន្តោប្រវេសន្ត មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជា២ប្រភេទ គឺជនបរទេសមិនមែនអន្តោប្រវេសន្ត និងជនបរទេស អន្តោប្រវេសន្ត។ ជនបរទេសមិនមែនអន្តោប្រវេសន្ត គឺជាជនដែលចូលមកក្នុងប្រទេសដើម្បីស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី ឯជនបរទេសអន្តោប្រវេសន្ត គឺជាជនបរទេសដែលចូលមកស្នាក់នៅរយៈពេលយូររបៀបជាការតាំងទីលំនៅជាក្រុមគ្រួសារ។
ដោយឡែក ស្ថិតិគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ចុងក្រោយនេះ មានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេស បានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ចំនួន ៨៩.៧៨៦នាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៨៩.៤៧១នាក់ (ស្រី៤២.៨៣៦) ថៃចំនួន១១៧នាក់ (ស្រី១៥នាក់ ) ឡាវចំនួន ១០១នាក់ (ស្រី៥២នាក់ )ចិន២២នាក់ (ស្រី១ ៣នាក់) ភូមា១៤នាក់ (ស្រី០៥នាក់) ឥណ្ឌូនេស៊ី ០៣នាក់ (ស្រី០២នាក់ )ម៉ាឡេស៊ី ចំនួន០៣នាក់ (ស្រី០១នាក់) នេប៉ាល់ចំនួន០២ (ស្រី០នាក់) បង់ក្លាដេស០១នាក់(ស្រី០នាក់) តង់ហ្សានី០១នាក់  (ស្រី០នាក់) និងអាឡឺម៉ងចំនួន ០១នាក់ (ស្រី០នាក់ )។
ក្នុងនោះផងដែរ ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ក្នុងដំណើរការពិនិត្យ ដោះស្រាយបញ្ហានេះក្រុមការងារបានធ្វើការ ដកហូត ឯកសា ររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ចាប់តាំងពីឆ្នាំកដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧ ស្មើរនឹង១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ