អង់គ្លេស៖ លោក Pep Guardiola បានលើកឡើងថានឹងចងចាំរឿងរ៉ាវដ៏ល្អនៅរដូវកាលនេះក្រោយពីក្រុមMan.City របស់លោក បានផ្តួល ក្រុមលេខ ៣ Leicester នៅក្របខណ្ឌ Premier League  ក្នុងលទ្ធផល២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ២ របស់ខ្សែការពារ Benjamin Mendy, Gabriel Jesus បន្តរុញអោយ Man City បង្កើនគម្លាត១១ ពិន្ទុពីការប្រកួត ៧ លើកនិងសម្លឹងឃើញឪកាសលើកពានលីកកំពូលអង់គ្លេសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ។ 

ដោយឡែក នៅការប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញដែរ កាំភ្លើងធំ Arsenal មិនអាចយកឈ្នះទៅលើក្រុមភ្ញៀវ Liverpool បាននោះទេ ដោយពួកគេទទួលរងបរាជ័យក្រោមលទ្ធផល ៣-០ នៅឯកីឡដ្ឋាន Emirate Stadium។

គួរបញ្ជាក់ផងដែរថា Man City បច្ចុប្បន្នកំពុងឈរលើកំពូលតារាង មាន៧៤ពិន្ទុ ឆ្លងកាត់៣១ប្រកួត កាន់តែសម្លឹងឃើញឪកាសលើកពានលីកកំពូលអង់គ្លេសជាលើកទី ៣ ក្រោយឈ្នះពិន្ទុដាច់ក្រុមលេខ២ Man United ១៧ពិន្ទុ ក្រោយក្រុមបិសាចក្រហមឆ្លងកាត់២៩ប្រកួតប៉ុណ្ណោះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ