Lionel Messi បំបែកកំណត់ត្រា Pelé ក្រោយរកបានHat-Trick វគ្គជម្រុះតាមពូលនៃពានរង្វាន់ជើងឯកពិភពលោកក្នុងទ្វីបអាមេរិកឡាទីន
3 ឆ្នាំ មុន
បរទេស៖ គិតត្រឹមពេលនេះកីឡាករ Lionel Messi របស់សមាជិកជម្រើសជាតិបាល់ទាត់អាហ្សង់ទីន បានបំបែកកំណត់ត្រារបស់អតីតវីរៈបុរសប្រេស៊ីល Pelé ក្នុងផ្នែកជាកីឡាករដែលទាត់បញ្ជូលទីឱ្យក្រុមជម្រើសជាតិរៀងៗខ្លួនប្រចាំទ្វីបអាមេរិកខាងត្បូង (CONMEBOL)។
Pelé ជាកីឡាករ១រូបរកគ្រាប់បាល់បានច្រើនជាងគេប្រចាំ CONMEBOL ដោយមាន៧៧គ្រាប់ម្នាក់ឯង គិតចាប់តាំងពីចូលនិវត្តន៍ក្នុងក្រុមជម្រើសជាតិពីឆ្នាំ១៩៧១។ ប៉ុន្តែនៅព្រឹកមិញនេះ Messi បានដណ្តើមតំណែងពី Pelé ទៅហើយក្រោយរកបានគ្រាប់បាល់សរុប៧៩គ្រាប់។
កំណត់ត្រាថ្មីនេះគឺកើតឡើងក្រោយក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើក្រុមបូលីវី ក្នុងលទ្ធផល៣ទល់០ ប្រចាំវគ្គជម្រុះតាមពូលនៃពានរង្វាន់ជើងឯកពិភពលោកក្នុងទ្វីប ខណៈ Messi រកបាន៣គ្រាប់ម្នាក់ឯង។