បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានឈានដល់ការបំបែកកំណត់ត្រា កីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុមជំរើសជាតិបន្ទាប់ពីរកបាន ២គ្រាប់ឱ្យព័រទុយហ្កាល់យកឈ្នះសាធារណរដ្ឋអៀកឡង់ ការប្រកួតជំរុះ World Cup។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានតែតបញ្ចូលទី ២គ្រាប់នៅចុងម៉ោងដើម្បីបំបែក និងពន្លាតកំណត់ត្រារបស់ខ្លួនបន្ទាប់ពីស៊ុតបាល់ ១១ម៉ែត្រនៅវគ្គទី១ មិនចូល។ ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលស៊ុតបញ្ចូលទីឱ្យក្រុមជំរើសជាតិអ៊ីរ៉ង់សរុប ១០៩គ្រាប់ចន្លោះឆ្នាំ១៩៩៣ ដល់ ២០០៦ គឺជាម្ចាស់កំណត់ត្រាចាស់តែ Ronaldo ក៏បានតាមស្មើកំណត់ត្រានេះនៅព្រឹត្តិការណ៍ Euro ២០២០។ Cristiano Ronaldo ក៏បានតាមស្មើកំណត់ត្រារបស់ Sergio Ramos ផងដែរក្នុងនាមជាកីឡាករដែលបង្ហាញខ្លួន បានច្រើនបំផុតឱ្យក្រុមជំរើសជាតិសរុប ១៨០ប្រកួត។

យ៉ាងណាមិញ ជ័យជំនះរបស់ព័រទុយហ្កាល់យប់មិញគឺជាជ័យជំនះទី៣ របស់ព័រទុយហ្កាល់នៅក្នុងវគ្គជំរុះ World Cup ២០២២ នៅតំបន់អឺរ៉ុបក្នុងពូល A ក្រោយលេង ៤ប្រកួតដែលមានស្មើ ១ប្រកួតរកបាន ១០ពិន្ទុ ខណៈលេខ២ គឺស៊ែបមាន ៧ពិន្ទុ, លេខ៣ លុចហ្សាំបួរ ៦ពិន្ទុ ខណៈអៀកឡង់ និងអាស៊ែបៃសង់បន្តគ្មានពិន្ទុរាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ