អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Chelsea យ៉ាងងាយស្រួលជាមួយលទ្ធផល ៣-១ ដែលជួយបន្ថយសម្ពាធរបស់អ្នកចាត់ការ Mikel Arteta ផងដែរ។

ក្រុមតោខៀវបានធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Emirates ដើម្បីបង្កើនឱកាសក្នុងការខិតកាន់តែកៀកកំពូលតារាង ប៉ុន្ដែទទួលបានភាពសោកសៅត្រលប់មកវិញ ខណៈ Arsenal បញ្ចប់ការមិនទាន់ស្គាល់ជ័យជម្នះត្រឹម៧ប្រកួត។

ខ្សែប្រយុទ្ធ Alexandre Lacazette បានរកគ្រាប់បាល់នាំមុខឱ្យ Arsenal ដោយការស៊ុតប៉េណាល់ទីនៅនាទីទី៣៤ បន្ទាប់ពី Reace James បានបង្កកំហុសលើ Kieran Tierney នៅតំបន់គ្រោះថ្នាក់ មុនពេល Granit Xhaka ស៊ុតគ្រាប់ទី២ នៅតង់ទី១ ដោយបាល់ហ្រ្វីឃីគ។

យ៉ាងណាមិញ Bukayo Saka ស៊ុតគ្រាប់ទី៣ពីចំងាយនៅដើមតង់ទី២ មុនពេលខ្សែប្រយុទ្ធ Tammy Abraham វាយបកតាមពីក្រោយមួយគ្រាប់វិញ តែមិនអាចសង្គ្រោះ Chelsea ពីបរាជ័យបាន។

គួរបញ្ជាក់ផងដែរថា Arsenal បានឡើងមកលេខ១៤ បន្ទាប់ពីទទួលជ័យជម្នះលើកដំបូង តាំងពីថ្ងៃទី១ ខែវិច្ឆិកា ដោយឡែក Chelsea ធ្លាក់ទៅលេខ៧ ហើយខកឱកាសឡើងទៅកាន់តំណែងលេខ២ ក្រោយចាញ់ក្រៅដី៣ប្រកួតជាប់គ្នា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ