(វីដេអូ) Ronaldo ខឹងខ្លាំងណាស់ បានដើរចេញពីទីលានមុនអាជ្ញាកណ្ដាលផ្លុំកញ្ចែ ក្រោយបាល់ចូលទីមិនអោយ
3 ឆ្នាំ មុន
បរទេស៖ កីឡាករ Cristiano Ronaldo ខឹងខ្លាំងមែនទែន ក្រោយពីអាជ្ញាកណ្ដាលនៅយប់មិញនេះ មិនព្រមផ្ដល់បាល់ចូលទីឱ្យរូបគេ ដើម្បីជួយក្រុមព័រទុយហ្គាល់យកឈ្នះសែប។
សម្រាប់ការប្រកួតរវាងក្រុមទាំងពីរខាងលើនេះ គឺបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ២-២។ តែនៅចុងម៉ោងទៅហើយ Ronaldoរកបាន១គ្រាប់ផងដែរនៅនាទី៩០+ ប៉ុន្តែត្រូវអាជ្ញាកណ្ដាលមិនផ្ដល់បាល់នោះឱ្យទេ ព្រោះខ្សែការពាររបស់សែបបានឈូសចេញ។ តែបើមើលតាមជាក់ស្ដែងបាល់១គ្រាប់ហ្នឹង បានចូលទីផុតគំនូសសទៅហើយ។
ការមិនផ្ដល់គ្រាប់បាល់ចូលទីនេះហើយ បានធ្វើឱ្យ Ronaldo ខឹងខ្លាំងមែនទែន រហូតដល់ដោះស្លាកប្រធានក្រុមចេញពីដៃ ហើយដើរចេញពីទីលានតែម្ដង មិនរង់ចាំឱ្យប្រកួតបញ្ចប់នោះទេ៕