អាមេរិក៖ អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ត្រៀមឡើងសង្វៀនប្រកួត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយកីឡាករ Logan Paul នៅសង្វៀន Hard Rock Stadium ក្នុងទីក្រុង Maimi សហរដ្ឋអាមេរិក ។

ការបរិច្ឆេទថ្មីបន្ទាប់ពីមានការពន្យាពេលការប្រកួតកាលពីដើមឆ្នាំ រវាងស្តេចប្រដាល់ Floyd Mayweather និង Logan Paul ពេលនេះត្រូវបានគេកំណត់ ជាផ្លូវការ ។

គួរបញ្ជាក់ថា Logan Paul ធ្លាប់បានឡើងសង្វៀនកាលពីឆ្នាំ២០១៩ ដោយចាញ់ពិន្ទុកីឡាករ KSI ។ ហើយនៅឆ្នាំ២០២១នេះ ចង់បង្ហាញស្នាដៃរបស់ខ្លួនជាថ្មីនោលើសង្វៀនប្រកួត ក្រោយឃើញប្រុស Jake Paul បានផ្តួលអ្នកប្រដាល់ MMA កីឡាករ Ben Askren នៅទឹកទី១ ។ ទើបធ្វើឱ្យ Logan Paul ប្រកាសវ៉ៃជាមួយស្តេចប្រដាល់ Floyd Mayweather តែម្តង ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ