អឺរ៉ុប៖ Manchester City បង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ដោយពួកគេយកឈ្នះ Paris Saint-Germain ដល់ក្នុងផ្ទះដោយលទ្ធផល ២-១។

ក្រុមម្ចាស់ផ្ទះ PSG មានឱកាសរកគ្រាប់បាល់នាំមុខដោយប្រធានក្រុម Marquinhos តែតបញ្ចូលទី ពីការបញ្ជូនបាល់ជ្រុងដោយ Angel di Maria នៅនាទីទី១៥។

ទោះយ៉ាងណាក្ដី ក្រុមភ្ញៀវ Man City មានឱកាសវាយបកពីរគ្រាប់វិញ ដោយខ្សែបម្រើឆ្នើម Kevin de Bruyne និង ខ្សែប្រយុទ្ធ Riyad Mahrez មុនពេលខ្សែបម្រើ Idrissa Gueye របស់ PSG ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយប៉ះទង្គិចជាមួយ Ilkay Gundogan។

គួរបញ្ជាក់ថា Man City មានស្ថិតិល្អនៅក្នុងការប្រកួតក្រៅដី ដោយទទួលជ័យជម្នះ ១៨លើកគ្រប់ពានរង្វាន់ និងរកគ្រាប់បាល់៤៦គ្រាប់ ប៉ុន្ដែរបូតតែ៩គ្រាប់ប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ