អន្តរជាតិ៖ កងទ័ពអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកនៅទីស្នាក់ការប៉ូលីសនិងអគារសន្តិសុខនៅក្នុងតំបន់ហ្គាហ្សាខណៈដែលអាជ្ញាធរនិយាយថាប្រជាជនប៉ាឡេស្ទីនចំនួន ៤៣ នាក់បានស្លាប់រួមទាំងកុមារ ១៣ នាក់ផងដែរ ចាប់តាំងពីបានបើការវាយប្រហារ។ នេះបើយោងតាមចុះផ្សាយដោយគេហទំព័រ Al Jazeera នៅថ្ងៃពុធ ទី១២ ខែឧសភា នេះ

ប្រភពព័ត៌មានក្នុងស្រុកបាននិយាយថាយន្ដហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបន្ថែមទៅលើអគារសន្តិសុខនិងអគារប៉ូលីស។ 

គួររម្លឹកថា កងទ័ពអ៊ីស្រាអែលបាននិយាយថារ៉ុក្កែតប្រហែល ១៥០០ គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាឆ្ពោះទៅកាន់ទីតាំងផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែលហើយពួកគេបានបន្ថែមកម្លាំងជាច្រើនទៀតនៅជិតដែនដីភាគខាងកើតប្រទេសរបស់ខ្លួន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ