អឺរ៉ុប៖ ខ្សែប្រយុទ្ធវ័យក្មេង Ferran Torres របស់ក្រុម Manchester City រកបានហេតទ្រីគនៅក្នុងការប្រកួតជ័យជម្នះសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញលើក្រុមអាល្លឺម៉ង់ដោយលទ្ធផល 6-0 ក្នុងការប្រកួត Nations League ហើយឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធ Alvaro Morata រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះអេស្ប៉ាញ ក្រោយកីឡាកររូបនេះខកខានជិតមួយឆ្នាំ មុនពេល Torres និង Rodri រកបានម្នាក់មួយគ្រាប់បន្ថែមនៅក្នុងតង់ទី១។

ចូលដល់តង់ទី២ ក្រុមអេស្ប៉ាញនៅតែបន្ដបើកការវាយសម្រុក ហើយ Torres រកបានគ្រាប់ទី២ និង ទី៣របស់ខ្លួន មុនពេលដែល Mikel Oyarzabal ដែលបានប្ដូរចូល រកបានមួយគ្រាប់ផងដែរនៅចុងម៉ោង ក្រោយប្ដូរចូល។

សម្រាប់លទ្ធផលនេះ ជួយឱ្យអេស្ប៉ាញមានឱកាស ទទួលបានកៅអីប្រកួតនៅវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីក្រុមមាន់គកបារាំង ដែលឈរនៅកំពូលតារាងនៃពូល A3៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ