តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធនេះថាខ្លួននឹងរារាំងការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទាំងអស់ដែលបានមកលេងប្រទេសថៃ កម្ពុជា និងប្រទេសចំនួន៥ ផ្សេងទៀតក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១

ប្រទេសទាំង ៥ នោះគឺប្រទេស  Sri Lanka, the Seychelles, Saint Lucia, East Timor and Mongolia ខណៈប្រទេស១៥៩ ស្ថិតក្រោមការរឹតត្បិតបែបនេះ។ ចំពោះវិធានការនេះ រដ្ឋាភិបាលជប៉ុន នឹងអនុវត្តចាប់ពីថ្ងៃសុក្រ នេះតទៅ។

គួរបញ្ជាក់ផងដែរថា គិតមល់ត្រឹមពេលនេះជប៉ុនមានអ្នកឆ្លងកូវីដ១៩សរុប 692,702នាក់ និងចំនួនអ្នកស្លាប់កើនដល់11,851នាក់ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន609,086នាក់ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី៣៦ ក្នុងពិភពលោកដែលមានអ្នកឆ្លងកូវីដ១៩។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ