បរទេស៖ ពេលភ្លើងសង្គ្រាមកាន់តែក្តៅគគុករវាងអ៊ុយក្រែន និងរុស្សុីនោះ ប្រជាជនរុស្សីកំពុងមានការអផ្សុកជាខ្លាំង ដោយមិនមានបណ្តាញសង្គមអូសលេងទៅមក និងមើលការកម្សាន្តៗសម្រាប់ទស្សនាដូចមុននោះទេ។នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Cnet នៅថ្ងៃទី២២ មីនា ២០២២។

បណ្តាញទំនាក់ទំនងសង្គមធំៗនៅជុំវិញពិភពលោក ត្រូវបានរដ្ឋាភិបាលរុស្សុីបិទដំណើរការនៅក្នុងខ្លួនជាបន្តបន្ទាប់នៅក្នុងរួមមាន YouTube, Twitter, Google និង Netflix ជាពិសេសគឺកម្មវិធីទាំងអស់របស់ Meta តែម្តង។

បើទោះបីជារដ្ឋាភិបាលរុស្សុីប្រកាសបិទកម្មវិធីទាំងអស់របស់ Meta ក៏ដោយ ក៏ប៉ុន្តែពួកគេបានបើកកម្មវិធី What’s app ដែលជាកម្មវិធីឆាតទៅវិញមកអោយដំណើរការធម្មតា ដើម្បីអោយប្រជាជនខ្លួនមានភាពងាយស្រួលក្នុងការទំនាក់ទំនង អំឡុងភ្លើងសង្គ្រាមនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ