នៅទីបំផុត ! សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក លើសមាជិក ISIS នៅអាហ្វហ្កានីស្ថាន
វ៉ាស៊ីនតោន៖ យោធាអាមេរិកបាននិយាយនៅថ្ងៃសុក្រទី ២៧ ខែសីហានេះថាខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹង“ អ្នករៀបចំផែនការ” នៃក្រុមរដ្ឋអ៊ីស្លាម-ខូរ៉ាសានដែលជាក្រុមដែលបានអះអាងថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។
លោក Captain Bill Urban បញ្ជាការកណ្តាលនៃយោធាអាមេរិក បានបញ្ជាក់ថា “ ការវាយប្រហារតាមអាកាសដែលគ្មានមនុស្សបើកបានកើតឡើងនៅក្នុងខេត្ត Nangahar នៃប្រទេសអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា ការវាយប្រហារក្នុងខេត្ត Nangahar ភាគខាងកើតរដ្ឋធានីកាប៊ុលនេះ បានកើតមានឡើង បន្ទាប់ពីមានការប្តេជ្ញាតាមប្រមាញ់ អ្នកស្ថិតនៅពីក្រោយការវាយប្រហារ នៅព្រលានយន្តហោះទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុកមួយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។RT