(អង់គ្លេស)៖ Liverpool និង Wolverhamton Wanderers សុទ្ធតែបានឡើងជុំទី៤ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ដូចគ្នា បន្ទាប់ពីយកឈ្នះគូប្រជែង Aston Villa និង Crystal Palace រៀងៗខ្លួនរួចមកនៅរាត្រីថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
ក្រុមហង្សក្រហម Liverpool បានទម្លាក់ក្រុមលេងនៅ Premier League ដូចគ្នា Aston Villa ចេញពី FA Cup តាមរយៈលទ្ធផលជ័យជម្នះ ៤-១ នៅកីឡដ្ឋាន Villa Park ដ្បិតពួកគេ (Aston) បានប្រើសុទ្ធតែកីឡាករយុវជននៅពេលដែលឈុតធំបានឆ្លងជំងឺ Covid-19 ភាគច្រើន។
ខ្សែប្រយុទ្ធ Sadio Mane ជាអ្នករកបានគ្រាប់ទី១ ឲ្យក្រុមរបស់លោក Jurgen Klopp នៅនាទីទី៤ តែត្រូវបាន Barry ជួយឲ្យក្រុមម្ចាស់ផ្ទះ Aston Villa តាមបានស្មើ ១-១ វិញនៅនាទី៤១ ដែលធ្វើឲ្យក្រុមហង្សមួយនេះរង់ចាំដល់វគ្គទី២ ទើបអាចយកជ័យជម្នះបាន ដើម្បីសម្រេចបំណងឡើងទៅជុំទី៤ ជាបន្តទៀតពីការធ្វើបានសម្រេចដោយកីឡាករ Wijnaldum, Mane និង Mohamed Salah ម្នាក់ ១គ្រាប់។
ចំណែកឯមួយប្រកួតទៀតនៅកីឡដ្ឋាន Molineux នារាត្រីថ្ងៃសុក្រនោះដែរ ក្រុមចចកខ្មៅ Wolverhamton Wanderers ក៏បានយកឈ្នះ Crystal Palace ក្នុងលទ្ធផល ១-០ ផងដែរពីការធ្វើបានសម្រេចដោយកីឡាករអេស្ប៉ាញ Adama Traore នៅនាទី៣៥ ពីការបញ្ជូនរបស់មិត្តរួមក្រុម Ruben Neves ដើម្បីទទួលបានកៅអី១ ឡើងទៅជុំទី៤ នៃយុទ្ធនាការ FA Cup ជាបន្តទៀត៕