អង់គ្លេស៖ Manchester United បានវាយបកយកឈ្នះ Tottenham Hotspur ក្នុងការប្រកួត Premier League កាលពីយប់ថ្ងៃអាទិត្យដោយលទ្ធផល ១-៣។
Edinson Cavani រំពឹងថាគេអាចរកគ្រាប់បាល់បើកឆាកនាំមុខនៅក្នុងតង់ទី១ ដោយការស៊ុតបញ្ចូលទីពីការបញ្ជូនដោយមិត្តរួមក្រុម Paul Pogba ប៉ុន្ដែគ្រាប់បាល់នេះមិនត្រូវបានផ្ដល់ឱ្យនោះទេ បន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថា Scott McTominay បានបង្កកំហុសលើ Son Heung-Min។
បន្ទាប់មក នៅនាទី៤០ ខ្សែបំរើប្រយុទ្ធកូរ៉េខាងត្បូង Son បានរកគ្រាប់បាល់នាំមុខឱ្យ Spurs ដោយឡែក ចូលដល់តង់ទី២ ខ្សែបំរើប្រេស៊ីល Fred បានស៊ុត១គ្រាប់យ៉ាងស្អាត ដោយបាល់រីបោនពី អ្នកចាំទី Hugo Lloris ដែលព្យាយាមស៊ុតដោយ Cavani។ សម្រាប់ក្រុមលោក Ole Gunnar Solskjaer បានគម្លាតជាខ្លាំង Spurs រហូតខ្សែប្រយុទ្ធ Cavani រកបាន១គ្រាប់ទៀត ដោយតែតបញ្ចូលទី ហើយ លើមុនពេលអាជ្ញាកណ្ដាលផ្លុំកញ្ជែបញ្ចប់ការប្រកួត Mason Greenwood រកបានមួយគ្រាប់បន្ថែមទៀតធានាជ័យជម្នះជូនបិសាចក្រហម។
គួរបញ្ជាក់ដែរថា Man United នៅរក្សាតំណែងលេខ២ ក្នុងតារាង Premier League ដោយមានគម្លាត១១ពិន្ទុពីក្រុមលេខ១ Manchester City ខណៈ Spurs ឈរនៅលេខ៧ មានគម្លាត៦ពិន្ទុពី Top 4៕