អន្តរជាតិ៖ អ្នករស់រានមានជីវិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិងកំពុងកាន់ទុក្ខដល់ជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមនុស្សជាង៤០០នាក់ស្លាប់ ដែលនេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកុងហ្គោ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន New Delhi Times នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់នៅក្នុងប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជំនន់ទឹកទន្លេបានបង្កការបាក់ច្រាំងនៅក្នុងខេត្ត South Kivu ហើយទន្ទឹមគ្នា លំនៅដ្ឋាន និងសាលារៀនជាច្រើន ត្រូវបានគេរាយការណ៍ថា បានរងការបំផ្លិចបំផ្លាញដោយសារការរអិលបាក់ដីភ្លាមៗ។
យោងតាមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា សីតុណ្ហភាពឡើងកំដៅដោយសារការប្រែប្រួលអាកាសធាតុកំពុងបង្កើនអាំងតង់ស៊ីតេ និងភាពញឹកញាប់នៃភ្លៀងធ្លាក់នៅទ្វីបអាហ្រ្វិក៕RT