Man City អាចយក៣ពិន្ទុពីម្ចាស់ផ្ទះ ក្រោយយកឈ្នះ Chelsea ៣-១ ទោះអវត្តមានកីឡាករសំខាន់ច្រើនរូបក៏ដោ
អង់គ្លេស៖ Manchester City បានយកឈ្នះ Chelsea ដល់ក្នុងផ្ទះ ដោយលទ្ធផល ៣-១ ដែលបន្ថែមសម្ពាធដល់តំណែងលោក Frank Lampard នៅទឹកដី Stamford Bridge។
ក្រុមភ្ញៀវមេឃខៀវមិនមានវត្តមានកីឡាករជម្រើស១១នាក់ដំបូងច្រើនរូប ដោយសារឆ្លងជំងឺកូវីដ១៩ ប៉ុន្ដែពួកគេអាចរកគ្រាប់បាល់នាំមុខក្រុមតោខៀវ ៣គ្រាប់ត្រឹមជាង៣០នាទីដំបូងនៃការប្រកួត។
ខ្សែបម្រើ Ilkay Gundogan រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ ក្រុមលោក Pep Guardiola នៅនាទីទី១៨ មុនពេល Phil Foden រកបានមួយគ្រាប់ទៀតនៅ៣នាទីបន្ទាប់ ហើយប្រធានក្រុម Kevin de Bruyne រកបានគ្រាប់ទី៣ នៅនាទីទី៣៤។
ទោះយ៉ាងណាក្ដី Callum Hudson-Odoi រកបានមួយគ្រាប់នៅចុងម៉ោង លួងចិត្តក្រុមម្ចាស់ផ្ទះ ពីការបញ្ជូនរបស់ Kai Havertz នៅនាទីទី៩០+២។
គួរបញ្ជាក់ដែរថា សម្រាប់លទ្ធផលនេះ បានជួយឱ្យ Man City ឡើងមកកាន់លេខ៥ក្នុងតារាង Premier League និងមានគម្លាត៤ពិន្ទុពី Liverpool និង Man United តែនៅសល់មួយប្រកួតក្នុងដៃ៕