ប្រទេសសិង្ហបុរីរាយការណ៍ថាមានអ្នកឆ្លង COVID-19 ថ្មីចំនួន ៣,៣៨៣ នាក់ និងមានអ្នកស្លាប់ ១៥ នាក់ទៀត
3 ឆ្នាំ មុន
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៣,៣៨៣ ករណីគិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ថ្ងៃទី ២៤ ខែតុលា ខណៈដែលមនុស្ស ១៥ នាក់ទៀតបានស្លាប់ ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៥ តុលា ២០២១៕
អ្នកស្លាប់មានបុរស ៨នាក់ និងស្ត្រី ៧នាក់ដែលមានអាយុចន្លោះពី ៥៨ ទៅ១០០ ឆ្នាំ។ ហើយ៨នាក់មិនបានចាក់វ៉ាក់សាំង និង ៧នាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង COVID-19។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីឆ្លង COVID-19 សរុបចំនួន 172,644 ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។RT