បរទេស៖ ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាថ្មីមួយ ដែលមានទំហំមិនធ្លាប់មានឡើយ ដល់ទៅ៣ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន គឺជាទំហំធំបំផុត គិតចាប់តាំងតែពីប្រតិបត្តិការពិសេស របស់រុស្សី។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Boris Pistorius បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា អំណោយដ៏ធំធេងនេះ បានបង្ហាញអំពីភាពច្បាស់លាស់ របស់អាល្លឺម៉ង់ នៅក្នុងការគាំទ្រអ៊ុយក្រែន ហើយអាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយ ដល់អ៊ុយក្រែន រហូតដល់ពេលចុងក្រោយ។

យ៉ាងណាមិញ កញ្ចប់ជំនួយថ្មី ដែលរួមមានទាំងរថក្រោះ Leopard ចំនួន៣០គ្រោះងរថយន្តយោធា Marder ចំនួន២០គ្រឿងរថយន្តប្រយុទ្ធ១០០គ្រឿង ប្រព័ន្ធការពារអាកាស Howitzer ចំនួន១៨គ្រឿងនិងដ្រូន២០០គ្រឿង ព្រមទាំងប្រព័ន្ធការពារអាកាស IRIS0T SLM ចំនួន៤គ្រឿងផងដែរ។

គួរឲ្យដឹងដែរថា ការសម្រេចចិត្ត របស់ក្រុងប៊ែរឡាំងនេះធ្វើងឡើង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន Zelensky ត្រៀមនឹងបំពេញទស្សនកិច្ច មកកាន់ប្រទេសអាល្លឺម៉ង់ ជាលើកដំបូង នាពេលខាងមុខឆាប់ៗនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ