តូក្យូ៖ ជប៉ុន បានចាប់ផ្ដើមបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ អំពីការគំរាមកំហែងផ្នែកសន្ដិសុខ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង ដោយរាប់បញ្ចូលទាំងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ការបំភិតបំភ័យរបស់ចិន ទៅលើកោះតៃវ៉ាន់ និង ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន US News នៅថ្ងៃទី២២ កក្កដា ២០២២។ 

រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះ បានព្រមាន អំពីការគំរាមកំហែងដល់សន្តិសុខជាតិ កំពុងតែកើនឡើយ ដោយរួមទាំងផលវិបាកនានា បង្កឡើងដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅប្រទេសអ៊ុយក្រែន, សកម្មភាពបំភិតបំភ័យរបស់យោធាចិន ទៅលើកោះតៃវ៉ាន់ និង ភាពងាយរងគ្រោះលើខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងក្រុងតូក្យូ បានចេញសារព្រមានបែបនេះ នៅក្នុងរបាយការណ៍ ស្ដីពីវិស័យការពារជាតិប្រចាំឆ្នាំរបស់ខ្លួន។ ក្រសួងការពារជាតិជប៉ុន បានចុះនៅក្នុង «សៀវភៅស» របស់ខ្លួន បង្ហាញអំពីការព្រួយបារម្ភ នៅចំពោះមុខ អំពីភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ 

ចំណែកការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ច និងយោធា រវាងបណ្ដាប្រទេសនានា កំពុងតែលេចចេញជារូបរាងកាន់តែច្បាស់ ហើយសកម្មភាពបែបនេះ ក៏កំពុងតែគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ជាសកល»។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ