អាមេរិក៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក ចន ឃើប៊ី (John Kirby) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា នាវាល្បាតរបស់អាមេរិកចំនួន៦គ្រឿង បានអមដំណើរនាវាមុជទឹកមួយគ្រឿងប្រដាប់ដោយមីស៊ីល នៅពេលដែលជួបប្រទះនូវនាវាចំនួន១៣គ្រឿងនៃកងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz)។ នេះបើយោងតាមសារព័ត៌មានCNN

លោក ចន ឃើប៊ី បន្តថា ក្រុមនាវា IRGCN បានធ្វើសកម្មភាពមិនប្រកបដោយវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព នៅពេលទៅជិតកប៉ាល់អាមេរិកក្នុងល្បឿនលឿន និងនៅចម្ងាយតិចជាង១៤០ម៉ែត្រ ។ ឆ្មាំសមុទ្រអាមេរិក USCGC Maui ត្រូវបានបង្ខំឱ្យបាញ់ព្រមានចំនួន៣០គ្រាប់ ។

សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺជាភាពតានតឹងចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ ។ ភាពតានតឹងនេះដែរក៏បានកើតមានឡើងនៅពេលដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់កំពុងស្វែងរកការពន្លឿនការចរចា ដើម្បីនាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ