SEOUL៖ គីម យ៉ូជុង មន្រ្តីកូរ៉េខាងជើងដ៏មានឥទ្ធិពល និងជាប្អូនស្រីរបស់មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងសម្រាប់ការបន្តធ្វើសមយុទ្ធយោធារួម ដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបឋមនៅថ្ងៃអង្គារនេះ បើទោះបីជាការព្រមានរបស់កូរ៉េខាងជើងថា សមយុទ្ធនេះនឹងកំណត់ការវិវត្តក្នុងការកែលម្អទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។

គីម យ៉ូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធនេះគឺជាសកម្មភាពដែលមិនចង់បំផ្លាញខ្លួនឯង ដែលគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង និងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។

គីម យ៉ូជុង បាននិយាយទៀតថា “សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរ ដោយមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់យើង ដើម្បីជំរុញការធ្វើសមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់” ។

ជាងនេះទៀតសោដ គីម យ៉ូជុង បានចោទកូរ៉េខាងត្បូងថា “ប្រតិកម្មក្បត់ (treacherous treatment)” សម្រាប់ការធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីបណ្តាញទូរស័ព្ទបន្ទាន់រវាងព្យុងយ៉ាងនិងសេអ៊ូលត្រូវបានតភ្ជាប់ឡើងវិញ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង។

យ៉ាងណាម៉ិញ ប្រតិកម្មរបស់កូរ៉េខាងជើងចំពោះការធ្វើសមយុទ្ធនេះ គំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាឡើងវិញដែលទីក្រុងព្យុងយ៉ាងបានផ្ទុះឡើងកាលពីឆ្នាំមុន និងរៀបចំកិច្ចប្រជុំកំពូលមួយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងឡើងវិញ។

គួររំលឹកថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃច័ន្ទនេះថា ទំហំនិងទ្រង់ទ្រាយនៃសមយុទ្ធនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ កងកម្លាំងអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយលើកឡើងពីគោលនយោបាយរបស់ខ្លួន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ