កូរ៉េខាងជើង៖ កូរ៉េខាងជើងបានផ្ញើសារព្រមានចំៗទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺកូរ៉េខាងត្បូងថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះបានបង្ហាញភស្តុតាងយ៉ាងច្បាស់ពីគោលនយោបាយអរិភាព ដែលទាម ទារអោយមានការឆ្លើយតបវិញពីទីក្រុងព្យុងយ៉ាង ។បើយោងតាមចេញផ្សាយពី Reuters

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើង កាលពីសប្តាហ៍មុន នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួនទៅកាន់សភាអាមេរិកនោះ លោក ចូ បៃដិន បានហៅកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអាមេរិក និងពិភពលោក ហើយនិយាយថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាទាំងនោះ តាមរយៈការទូត និងការទប់ស្កាត់ដ៏តឹងរ៉ឹង ។

ឆ្លើយតបនឹងការអត្ថាធិប្បាយខាងលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង លោក ក្វុន ជុងគុន បានបញ្ជាក់ថា វាប្រាកដណាស់ថា ប្រមុខដឹកនាំអំណាចប្រតិបត្តិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានកំហុសដ៏ធំ ក្រោយបញ្ចេញទស្សនៈអំពីបច្ចុប្បន្នភាព ។ 

គួរបញ្ជាក់ថា សុន្ទរកថាសំខាន់នៃគោលនយោបាយថ្មីស្តីពីកូរ៉េខាងជើងរបស់អាមេរិក កាន់តែមានភាពច្បាស់លាស់ យើងនឹងត្រូវបង្ខំចិត្តជំរុញឱ្យមានវិធានការសមស្របគ្នា ហើយនៅពេលខាងមុខ អាមេរិកនឹងជួបស្ថានភាពធ្ងន់ធ្ងរ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ