ភ្នំពេញ ៖ បណ្តាញសារព័ត៌មាន ត្រូវតែបង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាពនិងសមិទ្ធផលនានារារបស់ជរដ្ឋាភិបាល ព្រម ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វ ផ្សាយក្នុងនិងក្រៅប្រទេស បង្កើនការ ផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ។

នេះជាប្រសាសន៍ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិ យសសមាគមសម្ព័ន្ធសារព័ត៌ មានឯក រាជ្យ (IPA) នាឱកាសពិធីបិទអង្គសន្និបាត សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ម្សិលមិញ។

លោកឧបនាយករដ្ឋមន្រ្តី សុខា ឧប បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈ ចំនួន៤ រួមមានទី១-ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ។  ទី២-ការពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម។ ទី៣-ការពិនិត្យ និងអនុម័តលើការកែ សម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និងទី៤-ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម និងបានផ្ដល់ឱកាសជូនតំណាងសមាគមមកពីរាជធានី-ខេត្ត ឡើងធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទ រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានកសាងកម្លាំងជាសមាជិកបានចំនួន៥០៨៤ រូប អង្គភាពសារព័ត៌មានចំនួន ៧៤អង្គភាព អង្គការសមាគមចំនួន២៣ ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន សិក្សាចំនួន២៤ស្ថាប័ន ចូលរួមធ្វើសកម្ម ភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់ លោកលោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី ចំនួន៤២៧លើកសហការ ជាមួយសាកលវិទ្យាល័យធនធាន មនុស្ស និងសារព័ត៌មានត្រយង បើកវគ្គបណ្តុះ បណ្តាលខ្លីចំនួន២វគ្គ ដោយមានសិក្ខា កាមចូលរួមចំនួន៩៥០អង្គ/នាក់ ផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា តាមរយៈគ្រឹះស្ថាន សិក្សាដៃគូចំនួន ៩៥នាក់ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងចំនួន៦វគ្គដាក់ភ្នាក់ ងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ នៅខេត្ត ព្រៃវែង ស្វាយរៀង និងខេត្តបន្ទាយមាន ជ័យ ចូលរួមប្រជុំនិងផ្តល់យោបល់ផ្នែកអង្គការសង្គមស៊ីវិលជាមួយ គ.ជ.ប. ចំនួន ១៣លើក ចេញ ផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធ ផលនានារាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ផ្សព្វផ្សាយនិងជំរុញការអនុវត្ត គោល នយោ បាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព។គោលដៅសំខាន់គឺក្នុងបុព្វហេតុរួមចំណែកការពារ មរតកសន្តិភាព និងឈរលើស្មារតីគាំទ្រឥតងាករេចំពោះ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិ បាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាស វៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ