អង់គ្លេស ៖ ខ្សែប្រយុទ្ធ Tammy Abraham រកគ្រាប់បាល់បានពីរគ្រាប់ជួយ Chelsea យកឈ្នះ West Ham ដោយលទ្ធផល ៣-០ និងឡើងមកកាន់លេខ៥ក្នុងតារាង Premier League។

បន្ទាប់ពីបរាជ័យ ជាបន្ដបន្ទាប់ក្រុមតោខៀវទទួលបានជ័យជម្នះសារជាថ្មី ដោយខ្សែការពារ Thiago Silva តែតបញ្ចូលទីគ្រាប់បាល់បើកឆាកនៅនាទីទី១០។

យ៉ាងណាមិញ ខ្សែប្រយុទ្ធ Timo Werner មានឱកាសក្នុងការរកគ្រាប់បាល់ដែរ ប៉ុន្ដែធ្វើមិនបានសម្រេច ហើយ Tammy Abraham ដែលបានប្ដូរចូលរកគ្រាប់បាល់បាន ១២នាទីមុនការប្រកួតបញ្ចប់ និង មួយគ្រាប់ទៀតនៅចុងម៉ោងជួយធានា៣ពិន្ទុសម្រាប់ក្រុមដឹកនាំដោយលោក Frank Lampard។

គួរបញ្ជាក់ផងដែរថា Chelsea មាន២៥ពិន្ទុ ឡើងមកលេខ៥ក្នុងតារាង Premier League និងមានគម្លាត៦ពិន្ទុពីក្រុមកំពូលតារាង Liverpool ខណៈ West Ham បន្ដឈរនៅលេខ១០៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ