សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធ ១២ មករា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការជំរុញកងកម្លាំងយោធាយុទ្ធសាស្ត្ររបស់ប្រទេសនេះ ខណៈដែលលោកបានសង្កេតឃើញការសាកល្បងមីស៊ីលលឿនជាងសំឡេង ដែលជាការចូលរួមក្នុងការបាញ់បង្ហោះមីស៊ីលជាផ្លូវការជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ មករា ២០២២។

កាលពីថ្ងៃអង្គារ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបានអះអាងថាកូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល ដែលធ្វើអោយថ្កោលទោសពីប្រទេសជុំវិញពិភពលោក និងបានជំរុញឱ្យមានការបញ្ចេញប្រតិកម្មពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។

ការសាកល្បងលើកទីពីរនៃ "មីស៊ីលលឿនជាងសំលេង" ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់លោក Kim ក្នុងការពង្រឹងយោធាជាមួយនឹងបច្ចេកវិទ្យាទំនើបនៅពេលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជាប់គាំង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា បន្ទាប់ការបាញ់សាកល្បងរួច លោក គីម បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រយោធា «ពន្លឿនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងវិស័យយោធាយុទ្ធសាស្ត្ររបស់ប្រទេស ទាំងគុណភាព និងបរិមាណ និងធ្វើទំនើបកម្មកងទ័ពបន្ថែមទៀត»។

គួររម្លឹកផងដែរថា វាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ 2020 ដែលលោក Kim បានចូលរួមការសាកល្បងបាញ់មីស៊ីលជាផ្លូវការ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ