អន្តរជាតិ៖ កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅបានផុតកំណត់ជាផ្លូវការហើយ បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៩ កក្កដា ២០២៣។

កន្លងមក ទីក្រុងមូស្គូបានជូនដំណឹងដល់អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែនថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនេះទេ ហើយការសម្រេចចិត្តបានធ្វើឲ្យមេដឹកនាំពិភពលោកជាច្រើនមានការប្រតិកម្ម ដោយសារវាអាចប៉ះពាល់ដល់ប្រជាជនក្រីក្របំផុតមួយចំនួននៅលើសកលលោក។ យ៉ាងណាមិញ រុស្ស៊ីបាននិយាយថាខ្លួននឹងត្រឡប់ទៅកិច្ចព្រមព្រៀងវិញ ដរាបណាកិច្ចព្រមព្រៀងនេះបំពេញតាមលក្ខខណ្ឌរបស់ខ្លួន។

ជាយូរមកថា រុស្ស៊ីបានត្អូញត្អែរថា បទប្បញ្ញត្តិមួយចំនួននៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញអាហារ និងជីរបស់រុស្ស៊ីមិនត្រូវបានឲ្យតម្លៃនោះទេ ជាពិសេសគ្រាប់ធញ្ញជាតិមិនត្រូវបានផ្គត់ផ្គង់ទៅដល់ប្រទេសក្រីក្រទេ ដែលជាលក្ខខណ្ឌមួយនៅក្នុងកិច្ចព្រមព្រៀង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ