(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារ ស្លាប់មនុស្សប្រហែល៣៤នាក់ នៅខេត្តភាគឦសានប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ គឺបានទៅសម្លាប់គ្រួសារខ្លួនថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ០៦ តុលា ២០២២។

មន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលជាអតីតមន្រ្តីប៉ូលិសម្នាក់ផងដែរ បានធ្វើដំណើរទៅផ្ទះ ហើយសម្លាប់ប្រពន្ធព្រមទាំងកូនរបស់ខ្លួន បន្ទាប់ពីការបាញ់ប្រហារ នៅមជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang)។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ គឺរួមមានក្មេងៗដល់ទៅ២៣នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ