សេអ៊ូល៖ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) បានអះអាងថាប្រទេសកូរ៉េខាងជើងហាក់ដូចជាបានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរដែលត្រូវបានគេជឿថាបានផលិតផ្លាតូនីញ៉ូម(plutonium) សម្រាប់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Rueters៕
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបាននិយាយនៅក្នុងរបាយការណ៍ដែលចុះនៅចុងសប្ដាហ៍មុន ត្រូវបានសង្កេតឃើញថាមានសមត្ថភាពផលិតផ្លាតូនីញ៉ូមដែលជាអាវុធដំបូងគេដែលត្រូវបានគេរកឃើញចាប់តាំងពីចុងឆ្នាំ ២០១៨ ។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីចុងសប្ដាហ៍មុន ទីភ្នាក់ងារ IAEA បានបញ្ជាក់ទៀតថា ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើងមិនបានដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រ យ៉ុងប្យុន (Yongbyon) នោះទេ។ ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក រ៉េអាក់ទ័រនេះបានបញ្ចេញសកម្មភាព ដែលទំនងជាការផលិតសារធាតុភ្លុយតូញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ។
គួររម្លឹកផងដែរថា IAEA មិនមានលទ្ធភាពចូលទៅកាន់ប្រទេសកូរ៉េខាងជើងទេចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបណ្តេញអ្នកត្រួតពិនិត្យរបស់ខ្លួនចេញកាលពីឆ្នាំ ២០០៩ ។ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកចុងក្រោយបំផុត របស់កូរ៉េខាងជើងធ្វើឡើងកាលពី២០១៧៕RT