ប៉េកាំង៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកថា ខ្លួនអាចប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ រួមទាំងការរំពឹងទុកនៃសង្រ្គាមនុយក្លេអ៊ែរផងដែរ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ដោយទាញសម្ព័ន្ធមិត្តដែលមានសមាជិក ៣០ប្រទេស ចូលទៅក្នុងជម្លោះជាមួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Newsweek នៅថ្ងៃ០៥ តុលា ២០២២។

ទីក្រុងប៉េកាំងបានព្រមានថា ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធភាព ដូចដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំថ្មីៗនេះ នឹងនាំឱ្យមានការកើនឡើងដែលមិនអាចជៀសរួច នៅក្នុងជម្លោះដែលជំរុញឱ្យមានការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងលោកខាងលិច។

ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលលីវ៉ាន ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានកាលពីសប្តាហ៍មុនដែរថា អង្គការណាតូគួរតែពន្យារពេលកិច្ចពិភាក្សា ស្តីពីការអនុញ្ញាតឱ្យអ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធភាព ខណៈដែលកាសែតចិនខាងលើនេះបានព្រមានថា បណ្តាប្រទេសអឺរ៉ុបទាំងអស់ នឹងមានភាពតក់ស្លុតក្រោមស្រមោលនៃសង្រ្គាមនុយក្លេអ៊ែរដែលអាចកើតមាន ប្រសិនបើវាកើតឡើង។ ហើយបានអំពាវនាវឱ្យសម្ព័ន្ធភាពលោកខាងលិច ដកខ្លួនចេញពីការជាប់ពាក់ព័ន្ធជាយូរមកហើយរបស់ខ្លួននៅអឺរ៉ុបខាងកើត។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ